អាជ្ញាធរខណ្ឌដង្កោ បន្តចុះត្រួតពិនិត្យរដ្ឋបាល ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំង Online Scams តាមបុរីនានាក្នុងភូមិសាស្ត្រ
រាជធានីភ្នំពេញ៖ នៅថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បន្តចុះត្រួតពិនិត្យរដ្ឋបាលជនបរទេសស្នាក់នៅតាម បុរីច័ន្ទគិរី, បុរីពិភពថ្មីកួរស្រូវ១, បុរីពិភពថ្មីកួរស្រូវ២, បុរីពិភពថ្មីកួរស្រូវ៣, បុរីជីប ម៉ុង ៥០ម៉ែត្រ និងបុរីប៉េង អ៊ីម ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ។
ជាលទ្ធផល ទីតាំងទាំងអស់នេះពុំមានលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នោះទេ។ នេះបើយោងតាមផេកផ្លូវការរបស់ រដ្ឋបាលខណ្ឌដង្កោ ។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌដង្កោ ក៏បានចេញសេចក្តីបំភ្លឺព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាប ដូចខាងក្រោមនេះ៖

