អាជ្ញាធរខេត្តបន្ទាយមានជ័យបានរៀបចំអោយជនភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់អីវ៉ាន់ជំហានដំបូង៣០០តូបនៅភូមិរងចាំ
បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យបានរៀបចំអោយជនភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់អីវ៉ាន់ជំហានដំបូង៣០០តូបកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦នៅភូមិរងចាំ ឃុំស្លោរក្រាម ស្រុកស្វាយចេក។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្បន្ទាយមានជ័យបានប្រាប់ថា៖តូបលក់អីវ៉ាន់ប្រមាណ៣០០តូបបានរៀបអោយជនភៀសសឹកចាប់ឆ្នោតទទួលបានភាពសុក្រិតនិងយុត្តិធម៌ដើម្បីអោយជនភៀសសឹកមានមុខរបបសម្រាប់ចិញ្ចឹមជីវិតនិងគ្រួសារដែលមានអីវ៉ាន់លក់ដូរគ្រប់ប្រភេទ។
ឯកឧត្តមបានបញ្ជាក់ថា៖ជាការយកចិត្តទុកដាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អោយក្រុមការងារឯកឧត្តម គន់ គីមទេសរដ្ឋមន្ត្រី និងជាអនុប្រធាននិងជាអគ្គលេខាធិការនិងឯកឧត្តម កែ គឹមយ៉ាន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រនិងលោកជំទាវបានផ្តល់ដី៤០០ហិកតាជូនរាជរដ្ឋាភិបាលកសាងលំនៅដ្ឋានបណ្តោះអាសន្នជូនជនភៀសសឹកជាង៣.០០០ខ្នងផ្ទះដែលប្រជាពលរដ្ឋចូលរស់នៅហើយពេលនេះឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីបានកសាងផ្សារជំហ៊ានដំបូង៣០០តូបនៅភូមិរងចាំ។
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា៖ប្រជាពលរដ្ឋដែលស្នាក់នៅភូមិរងចាំមានប្រមាណជាង៣ពាន់គ្រួសារដែលប្រជាពលរដ្ឋដែលភៀសខ្លួនមកពីចំនួន៦ភូមិមាន២ភូមិក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ និង៤ភូមិឃុំគោករមៀត ស្រុកថ្មពួកក្នុងខេត្តបន្ទាយមានជ័យ ដែលត្រូវភាគីទាហានថៃបានឈ្លានពានអធិបតេយ្យភាពកម្ពុជានៅពេលជម្លោះព្រំដែនកម្ពុជា.ថៃត្រូវបានទាហានថៃប្រើប្រាស់យន្តហោះទំលាក់គ្រាប់និងគ្រាប់ផ្លោង បាញ់រះទៅលើប្រជាពលរដ្ឋស្លូតត្រង់បណ្តាលនិងរបួសហើយយកលួសបន្លាហំព័ទ្ធលំនៅដ្ឋាននិងកុងទីន័របិតផ្លូវនិងយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ៕(ប៊ុន ធឿន)
