បន្ទាយមានជ័យ៖កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មលួចកាត់ខ្សែភ្លើងក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យមានឈ្មោះ ឈឿន បញ្ញា ភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ក្រោយទទួលបណ្តឹងឈ្មោះ ផា ម៉ៅ ភេទប្រុសអាយុ៤៤ឆ្នាំរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានប្តឹងជនសង្ស័យ៣នាក់ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងដែលតពីបង្គោលចូលផ្ទៈបណ្តាលដាច់ភ្លើងគ្មានប្រើកាលពីយប់ថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៦នៅភូមិខាងលើ។
លោកអនុសេនីយ៍ឯក តិល តៃលីវ បានបញ្ជាក់ថា៖ក្រោយទទួលបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យ១នាក់និងខ្សែភ្លើង៤ដុំឃាត់ខ្លួនបានភ្លាមៗភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតក្រោយសាកសួរហើយកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ហើយកម្លាំងកំពុងស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យដែលកំពុងគេចខ្លួន២នាក់និងខ្សែងភ្លើង៤ដុំកម្លាំងបានប្រគល់ជូនម្ចាស់វិញ៕(ប៊ុន ធឿន)
