បើកការដ្ឋានកសាងអគារមន្ទីពេទ្យមិត្តនគរបាល១ខ្នង៣ជាន់មាន៣០បន្ទប់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យភូមិរងចាំទទួលបានអគារបណ្ណាល័យ១ខ្នងពីអង្គការGood People Inter​national(GPI)សម្រាប់សិស្សានុសិស្សលោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ក្រោយក្រសួងមហាផ្ទៃផ្អាកការងារត្រូវជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយបង្ក្រាបគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងមាន២នាក់ជនបរទេសរឹបអូសបារីអេឡិចត្រូនិចនិងគ្រឿងញៀនជាច្រើនឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….

លោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ក្រោយក្រសួងមហាផ្ទៃផ្អាកការងារត្រូវជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយ

ខេត្តបន្ទាយមានជ័យ៖ លោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ក្រោយក្រសួងមហាផ្ទៃផ្អាក់ការងារត្រូវជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងទទួលផ្នែកព្រហ្មទណ្ឌក្រុងប៉ោយប៉ែត ក្រោយក្រសួងមហាផ្ទៃផ្អាក់ការងារបណ្តុះអាសន្ន ត្រូវបានជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយ អធិការរងទទួលផ្នែកកិច្ចការប៉ុស្តិ៍ក្រុងប៉ោយប៉ែតទទួលតំណែងជាអធិការរងផ្នែកព្រហ្មទ័ណ្ឌក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងទទួលផ្នែកព្រហ្មទ័ណ្ឌក្រុងប៉ោយប៉ែត បានយករថយន្ត១គ្រឿងជាកម្មសិទ្ធរបស់ជនជាតិឥណ្ឌូនេស៊ីទៅអោយកូនស្រីជិៈនៅរាជធានីភ្នំពេញ និងម៉ូតូ៧គ្រឿងយកទៅដាក់ផ្ទៈ ដែលជាវត្ថុតាងបទល្មើសអនឡាញស្គេម​ដែលបង្ក្រាបនៅក្រុងប៉ោយប៉ែត។

ក្រោយព័ត៌មាននិងបណ្តាញសង្គមបានផ្សព្វផ្សាយព្រោងព្រាតលោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ បានយករថយន្តទៅប្រគល់ជូនគណៈកម្មការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេមក្រុងប៉ោយប៉ែត និងម៉ូតូប្រមាណ៧គ្រឿងត្រូវបានយកមទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ត្រូវបានស្នងការរងទទួលការងារធនធានមនុស្សខេត្តបន្ទាយមានជ័យ កោះហៅសាកសួរហើយអោយត្រឡប់ទៅអង្គភាពវិញ បន្តអគ្គស្នងការនគរបាលជាតិបានកោះហៅសាកសួរនិងបំភ្លឺហើយត្រូវបានក្រសួងមហាផ្ទៃផ្អាក់ការងារជាបណ្តុះអាសន្ននិងតែងតាំងជំនួសដោយលោកវៈសេនីយ៍ទោ ម៉ៅ ឈួយ ជាអធិការរងក្រុងប៉ោយប៉ែត៕(ប៊ុន ធឿន)

អត្ថបទដែលជាប់ទាក់ទង