បន្ទាយមានជ័យ៖ អគារបណ្ណាល័យ១ខ្នងពីអង្គការGood People International(GPI)សម្រាប់សិស្សានុសិស្សនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ស្ថិតភូមិរងចាំ ឃុំស្លោក្រាម ស្រុកស្វាយចេក។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងអំណគុណចំពោះអង្គការGood People International(GPI)ដែលមានមូលដ្ឋាននៅសាធារណរដ្ឋកូរ៉េ បានផ្តល់អគារបណ្ណាល័យ១ខ្នងសម្រាប់សិស្សានុសិស្សតំបន់ភៀសសឹកនៅភូមិរងចាំនេះជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលលើវិស័យអប់រំ ដើម្បីសម្រាប់សិស្សានុសិស្ស សិក្សាស្រាវជ្រាវអភិវឌ្ឍចំណេះដឹង ក៍ដូចជាលើកកម្ពស់វប្បធម៌នៃការអាននិងជួយបណ្តុះទម្លាប់ស្រឡាញ់ការអានសៀវភៅ។
ឯកឧត្តមបានបញ្ជាក់ថា៖សិក្សានុសិស្សដែលរស់តំបន់ភៀសសឹកមកពីសាលារៀនចំនួន៥កន្លែងមាន២កន្លែងស្ថិតស្រុកអូរជ្រៅ ៣កន្លែងស្រុកថ្មពួក ក្នុងចំណោម៥កន្លែងមានសាលាបឋមសិក្សា៤កន្លែង និងអនុវិទ្យាល័យ១កន្លែងដែលមានសិស្សសរុបចំនួន១,៧៣៥នាក់ស្រី៨៥០នាក់និងលោកគ្រូ.អ្នកគ្រូ៥៧នាក់ស្រី២៨នាក់។
ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា៖សិក្សានុសិស្សនៅតំបន់ភៀសសឹកភូមិរងចាំត្រូវបានភៀសខ្លួនចេញពីភូមិចំនួន៦មាន២ភូមិស្រុកអូរជ្រៅ និង៤ភូមិស្រុកថ្មពួក ក្នុងជម្លោះព្រំដែនកម្ពុជា.ថៃហើយភាគីទាហានថៃបានឈ្លានពានអធិបតេយ្យភាពកម្ពុជាដោយបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់បានស្លាប់និងរបួសហើយត្រូវបានភៀសខ្លួនចេញពីលំនៅដ្ឋានត្រូវបានទាហានថៃរាយលួសបន្លានិងដាក់កុងទីន័រហំព័ទ្ធយកលំនៅដ្ឋានផ្ទៈសម្បែងនិងទ្រព្យសម្បត្តិនិងសាលារៀនរងការខូចខាតធ្ងន់ធ្ងរដោយគ្រាប់ទំលាក់ពីលើយន្តហោះនិងបាញ់គ្រាប់ផ្លង៕(ប៊ុន ធឿន)
