មន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដែលបានជួយសម្រួលចរាចរណ៍ដល់ពលរដ្ឋដែលកំពុងឈឺពោះឆ្លងទន្លេ ទទួលបានការសរសើរលើកទឹកចិត្តពីសហ្វូងសត្វដំរីព្រៃទាំង ៦ក្បាល ដែលចូលមកក្បែរភូមិឋានអ្នកស្រុកត្បែងមានជ័យ មិនទាន់ទៅណាឆ្ងាយនៅឡើយទេ សូមប្រយ័ត្នឧទ្ធម្ភាគចក្ររបស់យោធាថៃមួយគ្រឿង បានរំលោភបំពានចូលក្នុងដែន អាកាសកម្ពុជា ចម្ងាយ៤០០ម៉ែត្រ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង ករណីក្មេងស្ទាវកាក់រថយន្ត រួចវាយអ្នកបើកបរនៅផ្លូវជាតិលេខ២ សមត្ថកិច្ចឃាត់ខ្លួនបានហើយ ០៦នាក់បើកការដ្ឋានកសាងអគារមន្ទីពេទ្យមិត្តនគរបាល១ខ្នង៣ជាន់មាន៣០បន្ទប់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យភូមិរងចាំទទួលបានអគារបណ្ណាល័យ១ខ្នងពីអង្គការGood People Inter​national(GPI)សម្រាប់សិស្សានុសិស្សលោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ក្រោយក្រសួងមហាផ្ទៃផ្អាកការងារត្រូវជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយបង្ក្រាបគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងមាន២នាក់ជនបរទេសរឹបអូសបារីអេឡិចត្រូនិចនិងគ្រឿងញៀនជាច្រើនឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព

ករណីក្មេងស្ទាវកាក់រថយន្ត រួចវាយអ្នកបើកបរនៅផ្លូវជាតិលេខ២ សមត្ថកិច្ចឃាត់ខ្លួនបានហើយ ០៦នាក់

រាជធានីភ្នំពេញ ៖ ករណីក្មេងស្ទាវកាក់រថយន្ត ហើយប្រើអំពើហិ ..;ង្សាលើអ្នកបើកបរថយន្ត កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៦នៅចំណុចមុខផ្សារហុង ស៊ុន ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២៩ ខែសីហា ២០២៦ ត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនចំនួន០៦នាក់នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ដកិច្ចបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនចំនួន០៦នាក់រួមមាន៖
១-ឈ្មោះ ព្រីង វិចិត្រ (គ) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានព្រែកហូរ ខេត្តកណ្ដាល។
២-ឈ្មោះ អូន ជីវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្ឋានព្រែកហូរ ខេត្តកណ្ដាល ។
៣-ឈ្មោះ ចិន សុពីសី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្ឋានព្រែកហូរ ខេត្តកណ្ដាល។
៤-ឈ្មោះ ខែត ខាវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្ឋានព្រែកហូរ ខេត្តកណ្ដាល។
៥- ឈ្មោះ ងីម ដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្នានព្រែកហូរ ខេត្តកណ្ដាល។
៦- ឈ្មោះ ម៉ៅ ចិន ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ ស្នាក់នៅការដ្ឋានព្រែកហូរ ខេត្តកណ្ដាល ។

ការបង្ក្រាបនេះអនុវត្តតាមបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងការិយាល័យកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង