សមត្ថកិច្ចរាជធានីភ្នំពេញ ផ្អាកការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ត្រឹមម៉ោង៤ល្ងាច ទុកពេលសម្រួលចរាចរណ៍ជូនពលរដ្ឋជនសង្ស័យ១៤នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស០៧ករណីផ្សេងគ្នា ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈមន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដែលបានជួយសម្រួលចរាចរណ៍ដល់ពលរដ្ឋដែលកំពុងឈឺពោះឆ្លងទន្លេ ទទួលបានការសរសើរលើកទឹកចិត្តពីសហ្វូងសត្វដំរីព្រៃទាំង ៦ក្បាល ដែលចូលមកក្បែរភូមិឋានអ្នកស្រុកត្បែងមានជ័យ មិនទាន់ទៅណាឆ្ងាយនៅឡើយទេ សូមប្រយ័ត្នឧទ្ធម្ភាគចក្ររបស់យោធាថៃមួយគ្រឿង បានរំលោភបំពានចូលក្នុងដែន អាកាសកម្ពុជា ចម្ងាយ៤០០ម៉ែត្រ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង ករណីក្មេងស្ទាវកាក់រថយន្ត រួចវាយអ្នកបើកបរនៅផ្លូវជាតិលេខ២ សមត្ថកិច្ចឃាត់ខ្លួនបានហើយ ០៦នាក់បើកការដ្ឋានកសាងអគារមន្ទីពេទ្យមិត្តនគរបាល១ខ្នង៣ជាន់មាន៣០បន្ទប់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យភូមិរងចាំទទួលបានអគារបណ្ណាល័យ១ខ្នងពីអង្គការGood People Inter​national(GPI)សម្រាប់សិស្សានុសិស្សលោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ក្រោយក្រសួងមហាផ្ទៃផ្អាកការងារត្រូវជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយបង្ក្រាបគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងមាន២នាក់ជនបរទេសរឹបអូសបារីអេឡិចត្រូនិចនិងគ្រឿងញៀនជាច្រើន

មន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដែលបានជួយសម្រួលចរាចរណ៍ដល់ពលរដ្ឋដែលកំពុងឈឺពោះឆ្លងទន្លេ ទទួលបានការសរសើរលើកទឹកចិត្តពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងមហាជន

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពប្រកបដោយវិជ្ជាជីវៈ និងស្មារតីមនុស្សធម៌របស់មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានជួយអន្តរាគមន៍បើកផ្លូវសម្រួលដល់រថយន្តដឹកស្ត្រីមានផ្ទៃពោះទៅសម្រាលបុត្រនៅមន្ទីរពេទ្យបានទាន់ពេលវេលា។ នេះបើយោងតាមផេកផ្លូវការរបស់ នាយកដ្ឋានព័ត៌មាន។

ឯកឧត្តម អភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា សកម្មភាពដ៏ប្រពៃនេះបានធ្វើឱ្យសាធារណជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ចេញមតិគាំទ្រយ៉ាងច្រើន ហើយថែមទាំងបានដាស់ស្មារតីយើងគ្រប់គ្នាឱ្យឃើញថា អំពើល្អមិនចាំបាច់ត្រូវការពេលវេលា ទីកន្លែង តួនាទី ឬឋានៈបុគ្គលជាក់លាក់ណាមួយដើម្បីស្តែងឡើងនោះឡើយ។
ឯកឧត្តម បានបន្ថែមថា សកម្មភាពប្រកបដោយវិជ្ជាជីវៈមនុស្សធម៌បែបនេះមិនមែនទើបតែកើតមាននោះទេ ពោលគឺទាំងមន្ត្រីរាជការស៊ីវិល កងកម្លាំង និងមន្ត្រីចរាចរណ៍ តែងតែបានចេញមុខអន្តរាគមន៍ភ្លាមៗជានិច្ច នៅពេលជួបប្រទះករណីប្រជាពលរដ្ឋត្រូវការជំនួយបន្ទាន់។ ជាក់ស្តែង នៅពេលស្ត្រីមានផ្ទៃពោះត្រូវប្រញាប់ទៅពេទ្យ ពេលរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នកជំងឺ ពេលមនុស្សចាស់ ជនមានពិការភាព និងសិស្សតូចៗឆ្លងថ្នល់ ឬពេលរថយន្តខូច និងរ៉ឺម៉កដឹកទំនិញឡើងស្ពានមិនរួច គឺតែងតែមានវត្តមានមន្ត្រីនគរបាលចរាចរណ៍ចុះជួយអន្តរាគមន៍ជានិច្ច។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា សកម្មភាពទាំងអស់នេះមិនមែនជាការសម្តែងដើម្បីគ្រាន់តែបង្ហាញទៅកាន់ក្រសែភ្នែកអ្នកបើកបរ ឬសាធារណជនតាមដងផ្លូវនោះទេ ប៉ុន្តែវាជាកាតព្វកិច្ចខាងស្មារតីដ៏ជ្រាលជ្រៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងគួរឱ្យគោរពបំផុត ក្នុងការជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ទោះបីជាករណីខ្លះមិនមែនជាភារកិច្ចស្នូលរបស់ខ្លួនក៏ដោយ។

ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្នុងនាមសេនាធិការលើការងាររដ្ឋបាលដែនដី សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងលើកទឹកចិត្តយ៉ាងខ្ពង់ខ្ពស់ដល់មន្ត្រីគ្រប់ថ្នាក់ និងគ្រប់ទីកន្លែង ឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីជាវិជ្ជមាន និងអំពើល្អបែបនេះបន្ថែមទៀត ទាំងក្នុងការបំពេញតួនាទីភារកិច្ចតាមច្បាប់ ការគោរពបទវិន័យ និងក្នុងការទំនាក់ទំនងជាមួយប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង