បើកការដ្ឋានកសាងអគារមន្ទីពេទ្យមិត្តនគរបាល១ខ្នង៣ជាន់មាន៣០បន្ទប់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យភូមិរងចាំទទួលបានអគារបណ្ណាល័យ១ខ្នងពីអង្គការGood People Inter​national(GPI)សម្រាប់សិស្សានុសិស្សលោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ក្រោយក្រសួងមហាផ្ទៃផ្អាកការងារត្រូវជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយបង្ក្រាបគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងមាន២នាក់ជនបរទេសរឹបអូសបារីអេឡិចត្រូនិចនិងគ្រឿងញៀនជាច្រើនឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….

ប្រជាពលរដ្ឋដែលបាត់ម៉ូតូ​ម៉ាក Honda Scoopy នៅម្តុំហួសសាលាលេខប្រាំ ខេត្ត​កំពង់ឆ្នាំង សូមទំនាក់ទំនងមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ខណៈសមត្ថកិច្ចចាប់បានជនសង្ស័យ២នាក់

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០១:២២នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅចំណុចតាមផ្លូវបេតុង(ឌីប៉ុក) ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ពាក់ព័ន្ធករណីប៉ុនប៉ងលួចយកម៉ូតូ ខណៈកម្លាំងកំពុងល្បាតនៅក្នុងមូលដ្ឋាន។

ជនសង្ស័យ០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន៖
១-ឈ្មោះ ម៉ែន ពិសាល ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអូរ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា (មានសារធាតុញៀន)។
២-ឈ្មោះ យ៉ោន ហេងលី ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន)។

ក្នុងនោះ សម្ភារៈបន្សល់ទុក៖ ដែកចុងស្រួច ០១ដើម , សោលេខ៨ ០១, ម៉ូតូម៉ាក Honda Scoopy ពណ៌ស ផលិតឆ្នាំ២០២១ ផ្លាកលេខភ្នំពេញ 1IT-7711 , ម៉ូតូម៉ាក SUZUKINEX ពណ៌ស ផលិតឆ្នាំ២០២០ ផ្លាកលេខ ត្បូងឃ្មុំ 1I-7354 និងទូរស័ព្ទដៃ ០៣គ្រឿង របស់ជនសង្ស័យ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ម៉ែន​ពិសាល​ ម៉ូតូម៉ាកHonda Scoopy ខាងលើ ខ្លួនបានធ្វើសកម្មភាពលួចតែម្នាក់ឯងនៅខេត្ត​កំពង់ឆ្នាំង​ នៅម្តុំហួសសាលាលេខប្រាំ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕ នុច
    

អត្ថបទដែលជាប់ទាក់ទង