បើកការដ្ឋានកសាងអគារមន្ទីពេទ្យមិត្តនគរបាល១ខ្នង៣ជាន់មាន៣០បន្ទប់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យភូមិរងចាំទទួលបានអគារបណ្ណាល័យ១ខ្នងពីអង្គការGood People Inter​national(GPI)សម្រាប់សិស្សានុសិស្សលោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ក្រោយក្រសួងមហាផ្ទៃផ្អាកការងារត្រូវជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយបង្ក្រាបគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងមាន២នាក់ជនបរទេសរឹបអូសបារីអេឡិចត្រូនិចនិងគ្រឿងញៀនជាច្រើនឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….

អគ្គិភ័យឆេះលេបត្របាក់ផ្សារទំនើប​ហេងឆាយលី ក្រុងបាត់ដំបង អស់២៣​ល្វែង ទឹក​បាញ់ពន្លត់អស់ចំនួន​៦៨​រថ​យន្ត​ ទើបរលត់

ខេត្តបាត់ដំបង ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា វេលាយប់ថ្ងៃទី២៣​ ខែ តុលា ឆ្នាំ២០២៥​ម៉ោង​២៣និង​៤៥​នាទីមានគ្រោះអគ្គិភ័យមួយបានកើតឡើង នៅផ្សារហេងឆាយលីស្ថិតក្នុងក្រុមទី១២ ភូមិ ព្រែកមហាទេព សង្កាត់​ស្វាយ​ប៉ោ​ក្រុងបាត់ដំបង ខេត្ត​បាត់ដំបងនិងផ្តើមឆេះរាលដាលទៅលំនៅដ្ឋានមួយចំនួននៅក្បែរនោះ។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់​ដំបង កងកម្លាំងនគរបាលជំនាញអគ្គិភ័យនៃស្នងការដ្ឋានរួមទាំងរថយន្តអគ្គិភ័យ មកពីតាមបណ្តាស្រុក និងកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋានសហ​ការជាមួយសមត្ថកិច្ចពាក់ព័ន្ធនិងអា​ជ្ញា​ធរមូលដ្ឋាន​មន្ត្រីអគ្គិសនី​ ប្រជាពលរដ្ឋ
ប្រើ​ប្រាស់ រថយ​ន្តអគ្គិភ័យ​ពីតាមបណ្តាស្រុកចំនួន ១៣​គ្រឿង និងប្រើប្រាស់ទឹក​បាញ់ពន្លត់អស់ចំនួន​៦៨​រថ​យន្ត​ ទេីប​ទប់ស្កាត់ការឆេះរាល​ដាលបន្ត​ទៀត។

ក្នុងគ្រោះអគ្គិភ័យនេះបានបង្កការ​ខូចខាតអា​គារផ្សារទំនេីបហេងឆាយលីចំនួន​២៣​ល្វែងកម្ពស់​០៤ជាន់និងលំនៅដ្ឋានមួយចំនួននៅក្បែរនោះផងដែរ​ ហើយរហូតដល់ព្រឹកថ្ងៃទី​២៤ខែ​តុ​លា​ ឆ្នាំ២០២៥​នេះសមត្ថកិច្ចនៅ​បន្តការងារ​នេះនៅទីតាំងនោះនៅឡើយ។

ចំពោះមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិ​ភ័យនេះនិងទំហ៊ំនៃការខូចខាតទ្រព្យសម្ភារៈ​ ពិតប្រាកដស្ថិតក្នុងការស្រាវជ្រាវនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង