ខេត្តកណ្តាល៖ ២នាក់ពូក្មួយ ជិះទូករាយសន្ទូចដើម្បីយកត្រីធ្វើម្ហូបតែបែរជាអកុសលចំពេលដែលមានភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់បោកបក់បណ្ដាលឲ្យលើកទូកបាត់ខ្លួនទាំង២នាក់ ពូនិងក្មួយលុះព្រឹកឡើងទើបបង្កមានការភ្ញាក់ផ្អើល ។
ហេតុការណ៍ដ៏គួរអោយរន្ធត់នេះបានកើតទ្បើងវេលាម៉ោង ០៩ និង ០០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចប្រឡាយរោងលោក មានទឹកថ្លាខ្យងមានជម្រៅទឹក៣.០០ម៉ែត្រ ក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
បើតាមការបញ្ចាក់ពីសមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះចំនួន០២នាក់
ទី១/ ឈ្មោះ ឡា មាក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ កសិករ ត្រូវជាពូ ។
ទី២/ ឈ្មោះ ឡាត់ ឌីណា ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ត្រូវជាក្មួយ អ្នកទាំងពីរមានទីលំនៅ ភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។
បើយោងតាមប្រភពព័ត៌មានពីឈ្មោះ ឡឹង ឡា ភេទ ប្រុសអាយុ៥៦ឆ្នាំ មុខរបរ កសិករ ត្រូវឪពុកនិងជីតា របស់ជនរងគ្រោះទាំងពីរនាក់ បានរៀបរាប់ថានៅថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥ វេលាម៉ោង០៩ និង០០នាទីយប់នរងគ្រោះ ទាំងពីរនាក់ ពូនិងក្មួយ បាន បានជិះទូកត្នោត តូចមួយ ទៅរាយសន្ទូច នៅតាមបណ្ដោយ ប្រឡាយរោងលោក ចម្ងាយពីផ្ទះប្រហែល ១០០០ម៉ែត្រ ដូចសព្វដង ។ ក្រោយមកបន្តិចក៏មានភ្លៀងលាយខ្យល់យ៉ាងខ្លាំង រាប់ម៉ោង ហើយមិនឃើញជនរងគ្រោះ ទាំងពីរនាក់ ត្រឡប់មកផ្ទះ វិញឡើយ។
បន្ទាប់មកគាត់ក៏បានផ្ដល់ដំណឹង ប្រាប់អ្នកភូមិសាច់ញាតិ អាជ្ញាធរ និងសមត្ថកិច្ចអោយជួយស្វែងរកជនរងគ្រោះ នៅយប់នោះ មិនឃើញ។
លុះរហូតមកដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១១ និង ៣០នាទីយប់ ក៏ប្រជាពលរដ្ឋរកឃើញសាកសពម្នាក់ ឈ្មោះ ឡា មាក ត្រូវជាពូ ហើយមកដល់វេលាម៉ោង០៤ និង ៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ក៏បានរកឃើញសពអណ្ដែតទឹកម្នាក់ទៀតឈ្មោះ ឡាត់ ឌីណា ត្រូវជាក្មួយ រួចហើយក៏ស្រង់យកជនរងគ្រោះទាំងពីរនាក់មកលំនៅឋាន ។
សមត្ថកិច្ចជំនាញផ្នែកបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្តខេត្តកណ្តាល ធ្វើការត្រួតពិនិត្យចំពោះសព មានសភាព ហើមស្អុយ ដៃក្រញ៉ង់ ភ្នែកលៀន,មាត់ធ្មេញខាំអណ្ដាត ,ពោះប៉ោងតឹងណែន,ខ្លួនត្រង់ ក្រោយពេលពិនិត្យសកសាព ជនរងគ្រោះទាំង២នាក់ រួចក្រុមគ្រូពេទ្យសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយលង់ទឹក បច្ចុប្បន្នសពត្រូវបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ អែល មេសា


