បើកការដ្ឋានកសាងអគារមន្ទីពេទ្យមិត្តនគរបាល១ខ្នង៣ជាន់មាន៣០បន្ទប់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យភូមិរងចាំទទួលបានអគារបណ្ណាល័យ១ខ្នងពីអង្គការGood People Inter​national(GPI)សម្រាប់សិស្សានុសិស្សលោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ក្រោយក្រសួងមហាផ្ទៃផ្អាកការងារត្រូវជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយបង្ក្រាបគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងមាន២នាក់ជនបរទេសរឹបអូសបារីអេឡិចត្រូនិចនិងគ្រឿងញៀនជាច្រើនឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….

ផ្លូវកាត់ផ្សារគុត្តសត ប្រវែងជាង២០០ម៉ែត្រ បែកភក់ជ្រាំ ប្រជាពលរដ្ឋជួបការលំបាកចេញ-ចូលនិងឆ្លងកាត់ ពេលមានភ្លៀងធ្លាក់

ខេត្តបន្ទាយមានជ័យ៖ ផ្លូវកាត់ផ្សារគុត្តសត ប្រវែងជាង២០០ម៉ែត្របែកភក់ប្រជាពលរដ្ឋជួបការលំបាកចេញ ចូលនិងឆ្លងកាត់ទៅមកនៅពេលមានភ្លៀងធ្លាក់ ស្ថិតភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ។

ប្រជាពលរដ្ឋប្រាប់ថា៖នៅពេលមានភ្លៀងធ្លាក់ផ្លូវកាត់ផ្សារគុត្តសត បែកភក់ចេញចូលឆ្លងកាត់ពិតជាលំបាកខ្លាំងដែលមានប្រវែងជាង២០០ម៉ែត្រ ដែលកំពុងឈូសឆាយកសាងផ្លូវថ្មីដែលជួបការលំបាករយៈពេលជាង១សប្តាហ៍ហើយដែលប្រជាពលរដ្ឋឆ្លងកាត់និងចេញពីផ្ទះនិងប្រកបមុខរបរកស៊ីទទួលទានក៏ពិបាកសុំអោយអាជ្ញាធរមូលដ្ឋានចុះពិនិត្យនិងជួយសម្រួលផង។

ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ផ្លូវ១ខ្សែឆ្លងកាត់ផ្សារគុត្តសត កាលពីមុនជាផ្លូវបេតុងដែលរងការខូចខាតតែក្រោយមកឃើញអាជ្ញាធរបានឈូសឆាយកំទេចបេតុងចោលគ្រោងកសាងផ្លូវថ្មី គឺប្រជាពលរដ្ឋពិតជាសប្បាយចិត្តនិងត្រេកអរយ៉ាងខ្លាំងបានផ្លូវថ្មី តែសុំអោយក្រុមហ៊ុនដែលម៉ៅការធ្វើផ្លូវពេលបែកភក់ប្រជាពលរដ្ឋចេញ.ចូលមិនរួចជួយឈូសឆាយសម្រួលអោយប្រជាពលរដ្ឋទៅមកបានងាយស្រួលផង។

លោក អ៊ូ សុភាព អភិបាលរងស្រុកអូរជ្រៅបានប្រាប់ថា៖ សុំចិត្តប្រជាពលរដ្ឋទ្រាំបន្តិចព្រោះគម្រោងកសាងផ្លូវកៅស៊ូប្រវែងជាង១០គីឡូ​ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្លងកាត់ផ្សារគុត្តសត តភ្ជាប់ពីភូមិយាងថ្មី ឃុំកូប ដល់ភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅ ដែលគម្រោងកសាងផ្លូវនេះនិងរួចរាល់នៅខែកញ្ញា ឆ្នាំ២០២៦៕ (ប៊ុន​ ធឿន)

អត្ថបទដែលជាប់ទាក់ទង