រាជធានីភ្នំពេញ ៖ ផ្អើលសមត្ថកិច្ចចុះមកធ្វើការពិនិត្យ ខណៈប្រជាពលរដ្ឋបានប្រទះឃើញកាំភ្លើងខ្លីមួយដើម មានទាំងបង់គ្រាប់ ដែលត្រូវបានជនមិនស្គាល់មុខយកទៅប្លុលចោលក្រោមដើមពោធិ៍មាត់ស្រះទឹក ក្នុងវត្តទួលសុភាឃួន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បង្កការភ្ញាក់ផ្អេីល
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនដំបូងមានបងប្អូនប្រជាពលរដ្ឋបានដេីរឆ្លងកាត់ទីនោះស្រាប់តែឃេីញមានកាបូបពណ៌ខ្មៅមួយ នៅគល់ដេីមពោធិ៍ ពេលនោះក៏បេីកមេីលស្រាប់មានកាំភ្លេីងខ្លីមួយដេីម ម៉ាក បេអាកុល ទេីបរាយការណ៍ទៅសមត្ថកិច្ចចុះមកពីនិត្យជាក់ស្តែង។
ទោះបីជាយ៉ាងណា ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣បានចុះទៅដល់កន្លែងកេីតហេតុពិនិត្យជាក់ស្តែងរួចយកទៅរក្សាទុករងចាំស្រាវជ្រាវបន្ត៕
