បើកការដ្ឋានកសាងអគារមន្ទីពេទ្យមិត្តនគរបាល១ខ្នង៣ជាន់មាន៣០បន្ទប់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យភូមិរងចាំទទួលបានអគារបណ្ណាល័យ១ខ្នងពីអង្គការGood People Inter​national(GPI)សម្រាប់សិស្សានុសិស្សលោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ក្រោយក្រសួងមហាផ្ទៃផ្អាកការងារត្រូវជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយបង្ក្រាបគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងមាន២នាក់ជនបរទេសរឹបអូសបារីអេឡិចត្រូនិចនិងគ្រឿងញៀនជាច្រើនឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….

រដ្ឋមន្ត្រីក្រសួងព័ត៌មាន រម្លឹកព្រឹត្តិការណ៍«ចាប់ដៃដ៏គ្រោះថ្នាក់បំផុត» ក្រោយពីបទឈប់បាញ់ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា

យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹកព្រឹត្តិការណ៍«ចាប់ដៃដ៏គ្រោះថ្នាក់បំផុត»ក្រោយពីបទឈប់បាញ់ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា។

តាមរយៈសំណេរ បង្ហោះតាមហ្វេសប៊ុក ផ្ទាល់ខ្លួននាព្រឹកថ្ងៃទី២៨ កក្កដានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គូសបញ្ជាក់ថា ក្រោយពីបទឈប់បាញ់ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា ចូលជាធរមាននៅវេលាម៉ោង ០០:០០ នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រជាជនកម្ពុជា និងកងកម្លាំងជួរមុខសង្ឃឹមថា ការបង្ហូរឈាមនឹងត្រូវបញ្ចប់ ហើយសន្តិភាពនឹងចាប់ផ្តើមវិលត្រឡប់មកវិញ។

ប៉ុន្តែ នៅព្រឹកថ្ងៃដដែលនោះ មានការរាយការណ៍ថា ទាហានថៃបានចូលមកស្នើចាប់ដៃជាមួយទាហានកម្ពុជា បង្កើតបរិយាកាសដូចជាការផ្សះផ្សា និងការបញ្ចប់ការប្រឈមមុខដាក់គ្នា។ បន្ទាប់ពីនោះ ភាគីថៃបានធ្វើការលោមព័ទ្ធ និងចាប់ខ្លួនយោធិនកម្ពុជាតែម្តង។

ក្នុងចំណោមយោធិនកម្ពុជាចំនួន ២០ នាក់ មាន ១៨ នាក់ត្រូវបានចាប់ខ្លួន ម្នាក់បានស្លាប់ និងម្នាក់ទៀតអាចរួចផុតពីការចាប់ខ្លួន។ បន្ទាប់មក យោធិនទាំង ១៨ នាក់ត្រូវបានឃុំខ្លួនក្នុងនាមជា អ្នកទោសសង្គ្រាម (Prisoners of War – PoWs) រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទើបត្រូវបានដោះលែងវិញ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ។
ហេតុការណ៍នេះបានបង្កឱ្យមានសំណួរយ៉ាងធ្ងន់ធ្ងរ៖ ប្រសិនបើបទឈប់បាញ់បានចូលជាធរមានរួចហើយ ហើយការប្រយុទ្ធបានបញ្ឈប់ តើការចាប់ខ្លួនយោធិនដែលស្ថិតនៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាជាទឹកដីរបស់ខ្លួន អាចត្រូវបានចាត់ទុកជាការចាប់អ្នកទោសសង្គ្រាមដែរឬទេ?
សម្រាប់កម្ពុជា ហេតុការណ៍នេះត្រូវបានមើលឃើញថា មិនមែនជាការចាប់ខ្លួនក្នុងស្ថានភាពប្រយុទ្ធទៀតទេ ប៉ុន្តែជាការប្រើប្រាស់ភាពជឿទុកចិត្តក្រោមបរិយាកាសបទឈប់បាញ់ ដើម្បីនាំទៅដល់ការចាប់ខ្លួនយោធិនកម្ពុជា។ ការឃុំខ្លួនរយៈពេលជាងប្រាំខែ បានបន្សល់ទុកនូវស្នាមរបួសផ្លូវចិត្តដល់យោធិន ក្រុមគ្រួសារ និងសង្គមកម្ពុជាទាំងមូល។
បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន «ការចាប់ដៃ» គួរតែជានិមិត្តរូបនៃសន្តិភាព និងការជឿទុកចិត្ត។ ប៉ុន្តែបើការចាប់ដៃត្រូវបានប្រើជាមធ្យោបាយនាំទៅរកការចាប់ខ្លួន វានឹងក្លាយជានិមិត្តរូបនៃការបាត់បង់ទំនុកចិត្ត ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់ការកសាងសន្តិភាព និងការជឿជាក់រវាងភាគីនាពេលអនាគត។

ហេតុការណ៍នេះនៅតែជាប្រធានបទដែលទាមទារការបំភ្លឺដោយតម្លាភាព ការពិនិត្យដោយឯករាជ្យ និងការទទួលខុសត្រូវ ដើម្បីធានាថា ការអនុវត្តបទឈប់បាញ់ និងការការពារយោធិននឹងត្រូវបានគោរពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងដើម្បីកុំឱ្យហេតុការណ៍បែបនេះកើតឡើងម្ដងទៀត៕

អត្ថបទដែលជាប់ទាក់ទង