បើកការដ្ឋានកសាងអគារមន្ទីពេទ្យមិត្តនគរបាល១ខ្នង៣ជាន់មាន៣០បន្ទប់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យភូមិរងចាំទទួលបានអគារបណ្ណាល័យ១ខ្នងពីអង្គការGood People Inter​national(GPI)សម្រាប់សិស្សានុសិស្សលោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ក្រោយក្រសួងមហាផ្ទៃផ្អាកការងារត្រូវជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយបង្ក្រាបគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងមាន២នាក់ជនបរទេសរឹបអូសបារីអេឡិចត្រូនិចនិងគ្រឿងញៀនជាច្រើនឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….

អាជ្ញាធរចុះបង្ក្រាបទីតាំង Online Scames នៅអគារ PRINCE HUAN YU ក្នុងខណ្ឌចំការមនឃាត់ខ្លួនបានជាច្រើននាក់

(ភ្នំពេញ)៖ ការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបបទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scams) បាននិងកំពុងក្លាយជាការងារដ៏សំខាន់មួយ ដើម្បីការពារសន្តិសុខឌីជីថល និងរក្សាជំនឿទុកចិត្តរបស់អ្នកវិនិយោគអន្តរជាតិ។

តាមរយៈការរឹតបន្តឹងច្បាប់ ការបង្កើនកិច្ចសហការយ៉ាងស្អិតល្មួតជាមួយអាជ្ញាធរអន្តរជាតិ និងការបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងសង្ស័យជាបន្តបន្ទាប់ អាជ្ញាធរមានសមត្ថកិច្ចបានបង្ហាញពីជំហរឥតងាករេក្នុងការលុបបំបាត់រាល់ទម្រង់នៃឧក្រិដ្ឋកម្មបច្ចេកវិទ្យាទាំងនេះ ទោះបីជាត្រូវប្រឈមមុខនឹងល្បិចកលកាន់តែស្មុគស្មាញរបស់ក្រុមឧក្រិដ្ឋជនក៏ដោយ។

តួយ៉ាង គណ:បញ្ជាការឯកភាពខណ្ឌចំការមន ដោយមានការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន នៅថ្ងៃទី២៧ ខែកក្កដា បានចុះបង្ក្រាបទីតាំង Online Scames នៅអគារ PRINCE HUAN YU (ព្រីនស៍ ហួន យូ) ផ្លូវបើកថ្មី ភូមិ១៥ សង្កាត់ទន្លេបាសាក់។

កម្លាំងចម្រុះបានរកឃើញមនុស្សបម្រើការងារ និងសម្ភារមួយចំនួន៖
* អគារA1
ជាន់ទី១៥ បន្ទប់លេខ ១៥-៣៣ រកឃើញមនុស្ស ១៦នាក់ ស្រី ០១នាក់ ជនជាតិវៀតណាម។ សម្ភារៈរួមមាន កុំព្យូទ័រយួរដៃ ចំនួន ១០គ្រឿង ទូរស័ព្ទដៃ ចំនួន ៣១គ្រឿង All in one ចំនួន ០៨គ្រឿង ដុំwifi ចំនួន ០១គ្រឿង។
ជាន់ទី១៦ បន្ទប់លេខ ១៦-៣៥ រកឃើញមនុស្ស ១១នាក់ ស្រី ០១នាក់ ជនជាតិវៀតណាម។ សម្ភារៈរួមមាន កុំព្យូទ័រយួរដៃ ចំនួន ១៣គ្រឿង ទូរស័ព្ទដៃ ចំនួន ៤៤គ្រឿង ដុំwifi ចំនួន ០១គ្រឿង។
ជាន់ទី១៧ បន្ទប់លេខ ១៧-៣៦ រកឃើញមនុស្ស ១៥នាក់ ស្រី ០៣នាក់ ជនជាតិវៀតណាម។ សម្ភារៈរួមមាន កុំព្យូទ័រយួរដៃ ចំនួន ២១គ្រឿង ទូរស័ព្ទដៃ ចំនួន ៥៨គ្រឿង ដុំwifi ចំនួន ០១គ្រឿង។
ជាន់ទី១៩ បន្ទប់លេខ ១៩-១៥ រកឃើញមនុស្ស ១០នាក់ ស្រី ០២នាក់ ជនជាតិវៀតណាម។ សម្ភារៈរួមមាន កុំព្យូទ័រយួរដៃ ចំនួន ១០គ្រឿង ទូរស័ព្ទដៃ ចំនួន ២៧គ្រឿង ដុំwifi ចំនួន ០១គ្រឿង។

* អគារA2
ជាន់ទី០៧ បន្ទប់លេខ ០៧-១១ មិនមានមនុស្ស ។ សម្ភារៈរួមមាន កុំព្យូទ័រយួរដៃ ចំនួន ០៨គ្រឿង ទូរស័ព្ទដៃ ចំនួន ៣០គ្រឿង ដុំwifi ចំនួន ០១គ្រឿង។
ជាន់ទី០៧ បន្ទប់លេខ ០៧-២៥ មិនមានមនុស្ស ។ សម្ភារៈរួមមាន កុំព្យូទ័រយួរដៃ ចំនួន ០៧គ្រឿង ទូរស័ព្ទដៃ ចំនួន ១៩គ្រឿង ដុំwifi ចំនួន ០១គ្រឿង។
សរុបរួមមាន ទូរស័ព្ទដៃចំនួន ២០៩គ្រឿង កុំព្យូទ័រយួរដៃចំនួន ៦៩គ្រឿង All in One ចំនួន ០៨គ្រឿង ដុំwifi ចំនួន ០៦គ្រឿង។

យោងតាមលទ្ធផលកោសល្យវិច័យ ជនសង្ស័យខាងលើប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(OnlineScams) ក្រោមរូបភាពអូសទាញលួងលោមស្នេហា Romances Scams ដែលមានគោលដៅទៅប្រទេសវៀតណាម ។

ក្នុងនោះមាន ជនបរទេសសរុប ចំនួន ៥៤នាក់ ស្រី ០៧នាក់ ០២សញ្ជាតិ (គ្មានលិខិតឆ្លងដែន ១៤នាក់ ស្រី០១នាក់) ជនជាតិវៀតណាម ៥២នាក់ ស្រី ០៧នាក់ (គ្មានលិខិតឆ្លងដែន ១២នាក់ ស្រី០១នាក់) ជនជាតិចិន ០២នាក់ ប្រុស (គ្មានលិខិតឆ្លងដែន)៕

អត្ថបទដែលជាប់ទាក់ទង