បើកការដ្ឋានកសាងអគារមន្ទីពេទ្យមិត្តនគរបាល១ខ្នង៣ជាន់មាន៣០បន្ទប់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យភូមិរងចាំទទួលបានអគារបណ្ណាល័យ១ខ្នងពីអង្គការGood People Inter​national(GPI)សម្រាប់សិស្សានុសិស្សលោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ក្រោយក្រសួងមហាផ្ទៃផ្អាកការងារត្រូវជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយបង្ក្រាបគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងមាន២នាក់ជនបរទេសរឹបអូសបារីអេឡិចត្រូនិចនិងគ្រឿងញៀនជាច្រើនឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ករណីលួចកាត់សោរផ្ទះចូលយកម៉ូតូ១គ្រឿងនិងសម្ភារៈ 

បន្ទាយមានជ័យ៖កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ករណីលួចកាត់សោរផ្ទះចូលយកម៉ូតូ១គ្រឿងនិងសម្ភារៈត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៦។

លោកវរៈសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថា៖ជនសង្ស័យ២នាក់មាន១.ឈ្មោះ ស្រ៊ា រដ្ឋា ភេទប្រុសអាយុ៣១ឆ្នាំ ២.ឈ្មោះ ដែន ដេត ភេទប្រុសអាយុ១៤ឆ្នាំរស់នៅភូមិក្បាលស្ពាន សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ។

លោកបានបញ្ជាក់ថា៖ក្រោយទទួលបណ្តឹងឈ្មោះ យ៉ាំង មិញសៀង ភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោ​ភ័ណ បានប្តឹងជនសង្ស័យធ្វើសកម្មភាពកាត់សោរផ្ទះចូលយកម៉ូតូ១គ្រឿងនិងសម្ភារៈក្នុងផ្ទះកាលពីថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៦នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

លោកវរៈសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ថា៖ក្រោយទទួលបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុសិរីសោភ័ណ បានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័ចំនួន២នាក់វត្ថុតាងម៉ូតូ១គ្រឿងនិងរម៉ក១គ្រឿងទូរស័ព្ទ១គ្រឿងនិងសម្ភារៈមួយចំនួនដែលលួចដែលឃាត់កាលពីថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៦នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ហើយកម្លាំងកំពុងស្រាវជ្រាវកំពុងរកចាប់ខ្លួនបក្ខពួក២នាក់ដែលកំពុងគេចខ្លួន៕(ប៊ុន ធឿន)

អត្ថបទដែលជាប់ទាក់ទង