បើកការដ្ឋានកសាងអគារមន្ទីពេទ្យមិត្តនគរបាល១ខ្នង៣ជាន់មាន៣០បន្ទប់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យភូមិរងចាំទទួលបានអគារបណ្ណាល័យ១ខ្នងពីអង្គការGood People Inter​national(GPI)សម្រាប់សិស្សានុសិស្សលោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ក្រោយក្រសួងមហាផ្ទៃផ្អាកការងារត្រូវជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយបង្ក្រាបគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងមាន២នាក់ជនបរទេសរឹបអូសបារីអេឡិចត្រូនិចនិងគ្រឿងញៀនជាច្រើនឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….

មន្ត្រីកសិកម្មថា៖ ស្រុកមង្គលបូរី ប្រមូលផលស្រូវមុនគេនៅចុងខែកក្កដា និងដើមខែសីហារាល់ឆ្នាំ

 

បន្ទាយមានជ័យ៖មន្ត្រីកសិកម្មថា៖ប្រមូលផលស្រូវមុនគេនៅចុងខែកក្កដានិងដើមខែសីហារាល់ឆ្នាំនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោក ផាន់ ណារ៉ា អនុប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់ថា៖នៅខេត្តបន្ទាមានជ័យឆ្នាំ២០២៦នៅស្រុកមង្គលបូរីប្រមូលផលស្រូវមុនគេរាល់ឆ្នាំនៅចុងខែកក្កដានិងដើមខែសីហា ស្រូវប្រមូលផលមានប្រភេទស្រូវអូអឹមប្រភេទ៥១.៥៤ ឆ្នាំជាមធ្យមអាចប្រមូលផលក្នុង១ហិកតាបានផល៤ទៅ៥តោន។

លោកបានបញ្ជាក់ថា៖​ប្រភេទស្រូវស្រាលដែលមិនប្រកាន់រដូវដែលប្រមូលផលដែលត្រូវប្រមូលផលមុនគេបានស្រុកមង្គលបូរីបន្តមានស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក ក្រុងសិរីសោភ័ណ តែឆ្នាំ២០២៦នេះខេត្តបន្ទាយមានជ័យជួបគ្រោះរាំងស្ងួតប៉ះពាល់ចំនួន៧.០០២ហិកតា លើស្រុកចំនួន៥មាន១.ស្រុកភ្នំស្រុកប៉ះពាល់២.០៤៥ហិកតា ២.ស្រុកព្រះនេត្រព្រះ ប៉ះពាល់៦៨២ហិកតា ៣.ស្រុកថ្មពួកប៉ះពាល់៧៦៦ហិកតា ៤.ស្រុកស្វាយចេកប៉ះពាល់៣.៣៤៧ហិកតា ៥.ក្រុងសិរីសោភ័ណប៉ះពាល់១៦២ហិកតា។

លោក ប៉ុក ឡៃជី ប្រធានមន្ទីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ខេត្តបន្ទាយមានជ័យស្រុកមង្គលបូរីដែលប្រមូលនៅថ្ងៃទី៣០.៣១ខែកក្តដា ឆ្នាំ២០២៦ស្រូវអូរអឹមប្រភេទស្រូវ៥១.៥៤ ទម្ងន់១តោនតំលៃ៩៤០.០០០រៀលនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ស្រូវអូរអឹមប្រភេទស្រូវ៥១.៥៤ ទម្ងន់១តោនតំលៃ៨០០.០០០រៀលនេះ៕(ប៊ុន ធឿន)

អត្ថបទដែលជាប់ទាក់ទង