បើកការដ្ឋានកសាងអគារមន្ទីពេទ្យមិត្តនគរបាល១ខ្នង៣ជាន់មាន៣០បន្ទប់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យភូមិរងចាំទទួលបានអគារបណ្ណាល័យ១ខ្នងពីអង្គការGood People Inter​national(GPI)សម្រាប់សិស្សានុសិស្សលោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ក្រោយក្រសួងមហាផ្ទៃផ្អាកការងារត្រូវជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយបង្ក្រាបគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងមាន២នាក់ជនបរទេសរឹបអូសបារីអេឡិចត្រូនិចនិងគ្រឿងញៀនជាច្រើនឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….

ព្រះសង្ឃ៣អង្គ គង់នៅវត្តក្នុងខេត្តតាកែវ លួចដើរលេង មកជាប់ដៃរបស់សមត្ថកិច្ចខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្ដតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ឯក ចន សុភីត អធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានបញ្ជាអោយកំលាំងនគរបាលជំនាញចុះសហការដឹកនាំកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១៥ប៉ុស្ដិ៍ ធ្វេីការល្បាតក្នុងភូមិសាស្រ្ដសំដៅលេីការរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គម អនុវត្ដគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព នាយប់ថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៦ កំលាំងជំនាញនៃអធិការដ្ឋានស្រុកបសេដ្ឋធ្វេីការត្រួតពិនិត្យនិងឃាត់ក្រុមក្មេងដេីរដាច់យប់ប្រសេចប្រសាចតាមដងផ្លូវសាធារណៈ ចំនួន៦ក្រុមសរុប ១៣អង្គ/នាក់ ម៉ូតូ៨គ្រឿង (ក្នុងនោះសង្ឍ ៣អង្គ)៖

ក្រុមទី១ មានគ្នា២នាក់ ម៉ូតូ១គ្រឿង ឃាត់នៅចំណុចផ្លូវលេខ១៤៥ ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល
~ សុិន ចាន់ធូ ប្រុស ១៩ឆ្នាំ នៅភូមិតាម៉ឺន ឃុំទួលអំពិល
~ ព្រុំ វិចិត្រ ប្រុស ២២ឆ្នាំ នៅភូមិ កាប់នឹម ឃុំខ្វាវ ស្រុកសំរោង ស្លាកលេខភ្នំពេញ 1AF 0204។

ក្រុមទី២ មានគ្នា៣នាក់ ម៉ូតូ២គ្រឿង ឃាត់នៅចំណុចផ្លូវលេខ១៤៥ ភូមិត្រពងខ្យង ឃុំទួលអំពិល
~ ជា ចំរ៉ុង ប្រុស ១៩ឆ្នាំ នៅភូមិត្រពាំងធ្នង់ ឃុំខ្វាវ ~ សុច វិសាល ប្រុស ១៩ឆ្នាំ នៅភូមិអង្គក្តី ឃុំទួលអំពិល~ កូ រ៉ាវី ប្រុស ១៧ឆ្នាំ នៅភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង
ស្លាកលេខ កំពង់ស្ពឺ 1AB-3796
ស្លាកលេខភ្នំពេញ 1LP-0078។

ក្រុមទី៣ មានគ្នាម្នាក់ ម៉ូតូ១គ្រឿង ឃាត់នៅ ចំណុចផ្លូវលេខ១៤៥ ក្នុងភូមិត្រពងខ្យង ឃុំទួលអំពិល ឈ្មោះ ហូ ទីវ ប្រុស ១៥ឆ្នាំ នៅភូមិត្រពាំងយួន ឃុំខ្វាវ ស្រុកសំរោង ស្លាកលេខ ភ្នំពេញ 1LX 5643 ។

ក្រុមទី៤ ម្នាក់ឯង ម៉ូតូ១គ្រឿង
ឃាត់នៅចំណុចប្រឡាយ ភូមិត្រពាំងទន្លាប់ ឃុំទួលអំពិល ឈ្មោះរី វិសិទ្ធ ប្រុស ១៧ឆ្នាំ នៅភូមិ អង្គខ្វាវ ឃុំខ្វាវ ស្រុកសំរោង ស្លាកលេខភ្នំពេញ 1MP-3017។

ក្រុមទី៥ មានគ្នា៥នាក់ ម៉ូតូ២គ្រឿងឃាត់ចំណុចលើផ្លូវកៅស៊ូ ភូមិក្រសាំងតាគង់ ឃុំនិទាន
~ ញាន មេសា ប្រុស ២០ឆ្នាំ នៅភូមិធន់មន់ ឃុំបារាយណ៍ ក្រុងដូនកែវ
~ មុត ខេតា ប្រុស ១៨ឆ្នាំ នៅ ភូមិស្រែ ឃុំលាបូរ ស្រុកត្រាំកក់
ឈ្មោះ ជា ចិត្ត្រា ១៩ឆ្នាំ សង្ឃ
ឈ្មោះ ឃុត ប៊ុនលាភ ១៩ឆ្នាំ សង្ឃ នៅវត្ដលាចបូរ
ឈ្មោះ ផន សុខអភិរ័ក្ស ២១ឆ្នាំ សង្ឃ នៅវត្តអង្គរមេត្រី
លេខភ្នំពេញ1JQ 33 06
លេខតាកែវ1G-1930

ក្រុមទី៦ ១នាក់ ឃាត់នៅផ្លូវកៅស៊ូ ភូមិក្រសាំងតាគង់ ឃុំនិទាន ឈ្មោះ ងឿន តាំងអ៊ួយ ប្រុស ២៧ឆ្នាំ ភូមិដីក្រហម ឃុំនិទាន លេខ កំពង់ស្ពឺ1Z-5029

ចំពោះមុខសញ្ញាក្មេង៦ក្រុម យកមកសួរនាំនិងស្រាវជ្រាវរកករណីពាក់ព័ន្ធអញ្ជេីញអាណាព្យាបាលមកធ្វើកិច្ចសន្យាអប់រំ កោសក់ ដកហូតម៉ូតូរក្សាទុករយៈពេល៩០ថៃ្ង ចំណែកសង្ឃ៣អង្គ ដែលលួចចេញពីវត្ដដេីរលេងប្រាកចាកនិងខុសច្បាប់ព្រះវិន័យសង្ឃប្រគល់ជូនការិយាល័យធម្មការនិងសាសនាចំណាត់ការ៕

អត្ថបទដែលជាប់ទាក់ទង