ស្លុតចិត្ត! ប្អូនស្រីយ៉ុង ស្រីនីត ដែលមហាជនស្គាល់មានសម្រស់ដូចនារីខ្មែរអង្គរ ទទួលមរណៈភាពទាំងវ័យក្មេងសម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅករាជរដ្ឋាភិបាល សម្រេចហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈ ផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬការផ្តល់រង្វាន់តាមទម្រង់មេជាងដែកត្រឡប់មកពីចូលឆ្នាំឡើងជួសជុលដំបូលសហគ្រាស ហេង ហ៊ាង ផលិត ភេសជ្ជៈធ្លាក់ស្លាប់ទាំងព្រឹកមន្រ្តីជំនាញកំពុងចុះពិនិត្យករណីមានត្រីពុលងាប់ក្នុងព្រែកត្រែងសម្តេចតេជោ បញ្ជាក់ថា ព្រះរាជសុខភាពព្រះអង្គប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាធម្មតាវត្តបឹងត្រាវប្រារពពិធី(មង្គលការយុវវ័យ) ដើម្បីកៀងគរបច្ច័យកសាងវត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ១ឆ្នាំ ១គូទៅ២គូរថយន្តហាយឡិនឌ័រមួយគ្រឿង បើកបុកខឿនហើយរុលទៅបុករង្វង់មូលយាយជីច្រូតស្រូវ ខ្ទេចមុខបណ្តាលមានអ្នករបួសសេចក្តីបំភ្លឺស្តីពីការអនុវត្តន៍ល្មើសវិន័យនគរបាលជាតិបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ចំពោះ ឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយចាប់បានហើយ ក្រុមសឡា និងឆ្វេង២ ដែលសកម្មខាងវាយ និងកាប់គេរបួស ខ្ទេចម៉ូតូ ក្នុងក្រុងភ្នំពេញ !

អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការបាក់ច្រាំងមាត់ស្ទឹង ស្ថិតនៅចំណុចវត្តជ្រោយ

ខេត្តកណ្តាល៖ ច្រាំងមាត់ស្ទឹង ស្ថិតក្នុងឃុំលើកដែក រងការបាក់ស្រុត បណ្តាលមកពីទឹកទន្លេមេគង្គ និងទឹកទន្លេបាសាក់ហូរចូលតាមព្រែកលើកដែក មកប្រសព្វត្រង់ចំណុចមុខវត្តជ្រោយ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកោះធំ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះត្រូវបាន ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដឹកនាំមន្ទីរជំនាញ មន្ត្រីបច្ចេកទេស អាជ្ញាធរដែនដី ព្រះសង្ឃ និងប្រជាពលរដ្ឋចំណុះជើងវត្ត ចុះពិនិត្យជាក់ស្តែងទីតាំងមាត់ស្ទឹងលើកដែក ដែលរងការបាក់ច្រាំង នៅចំណុចវត្តជ្រោយ ភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

តាមរបាយការណ៍ លោកអភិបាលស្រុកកោះធំ បានឱ្យដឹងថា៖ ទីតាំងដែលបានបាក់ស្រុតនេះ ស្ថិតនៅវត្តជ្រោយ ជាប់មាត់ស្ទឹងលើកដែក នៅពេលដែលទឹកពីទន្លេមេគង្គ និងទន្លេបាសាក់ហូរចូលតាមព្រែកលើកដែក មកប្រសព្វត្រង់ចំណុចមុខវត្តជ្រោយនេះ ធ្វើឱ្យចរន្តទឹកកួចវិល បណ្តាលឱ្យដីច្រាំងសឹករិចរិល ស្របពេលលូរំដោះទឹកភ្លៀងក្នុងវត្តបង្ហូរធ្លាក់ចំទីតាំងដែលបានបាក់ស្រុត ដែលជាផ្នែកមួយធ្វើឱ្យមានជម្រាបទឹកក្រោមដី បណ្តាលឱ្យមានការបាក់ស្រុតតែម្តង។

តាមរបាយការណ៍ដដែលបានបញ្ជាក់ថា៖ ហេតុការណ៍បាក់ស្រុតច្រាំងនេះបានបណ្តាល អោយច្រាំងស្ទឹងលើកដែកបាក់ស្រុតប្រវែង ៤០ម៉ែត្រ និងបាក់ចូលជម្រៅប្រហែល ២០ម៉ែត្រ ព្រមទាំងបង្កការខូចខាតរោងលោកតាធ្វើពីបេតុង ១ខ្នង ទំហំ ៤x៤, របងគ្រឹះ១២ ម៉ែត្រ, សាបបេតុង ២០x២០ម៉ែត្រ, កុដិឈើប្រក់ក្បឿង ទំហំ ៦x២៤, កញ្ចុះបេតុងប្រក់ក្បឿង ទំហំ ៤x៦, ជណ្ដើបេតុងចុះមាត់ស្ទឹងទំហំ ២x៦, ដើមរាំងភ្នំ ២ដើម, ដើមឈើទាល ៥ដើម និងដើមស្វាយ ២ដើម៕
     

អត្ថបទដែលជាប់ទាក់ទង