ស្លុតចិត្ត! ប្អូនស្រីយ៉ុង ស្រីនីត ដែលមហាជនស្គាល់មានសម្រស់ដូចនារីខ្មែរអង្គរ ទទួលមរណៈភាពទាំងវ័យក្មេងសម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅករាជរដ្ឋាភិបាល សម្រេចហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈ ផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬការផ្តល់រង្វាន់តាមទម្រង់មេជាងដែកត្រឡប់មកពីចូលឆ្នាំឡើងជួសជុលដំបូលសហគ្រាស ហេង ហ៊ាង ផលិត ភេសជ្ជៈធ្លាក់ស្លាប់ទាំងព្រឹកមន្រ្តីជំនាញកំពុងចុះពិនិត្យករណីមានត្រីពុលងាប់ក្នុងព្រែកត្រែងសម្តេចតេជោ បញ្ជាក់ថា ព្រះរាជសុខភាពព្រះអង្គប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាធម្មតាវត្តបឹងត្រាវប្រារពពិធី(មង្គលការយុវវ័យ) ដើម្បីកៀងគរបច្ច័យកសាងវត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ១ឆ្នាំ ១គូទៅ២គូរថយន្តហាយឡិនឌ័រមួយគ្រឿង បើកបុកខឿនហើយរុលទៅបុករង្វង់មូលយាយជីច្រូតស្រូវ ខ្ទេចមុខបណ្តាលមានអ្នករបួសសេចក្តីបំភ្លឺស្តីពីការអនុវត្តន៍ល្មើសវិន័យនគរបាលជាតិបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ចំពោះ ឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយចាប់បានហើយ ក្រុមសឡា និងឆ្វេង២ ដែលសកម្មខាងវាយ និងកាប់គេរបួស ខ្ទេចម៉ូតូ ក្នុងក្រុងភ្នំពេញ !

ករណីសម្លាប់បុរសម្នាក់ច្រកបាវយកមកបោះចោលនៅសណ្តរស្ទឹងព្រែកត្នោត ក្មេងម្នាក់ឃើញហេតុការណ៍ផ្ទាល់ភ្នែក មានឡានដឹកសាំងមកឈប់ រួចបុរស២នាក់សែងបាវនេះបោះចោល …..

ភ្នំពេញ៖​ កាលពីម្សិលមិញ មានការភ្ញាក់ផ្អើលខ្លាំងទាំងកណ្តាលថ្ងៃត្រង់ ខណៈប្រជាពលរដ្ឋជាអ្នកដំណើរបានប្រទះឃើញសពមនុស្ស ត្រូវបានឃាតករ សម្លាប់ច្រកចូលក្នុងប៉ាវ យកមកបោះចោលនៅសណ្តរស្ទឹងព្រែកត្នោត រហូតហើមស្អុយ រហែកបាវទៅហើយ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកធ្វើការពិនិត្យ ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៩:៣០ នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ចំណុចចិញ្ចើមផ្លូវលំ ជាប់របងដី ឡូតិ៍ទុកចោល ភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្រោយទទួលព័ត៌មានភ្លាម កម្លាំងជំនាញចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការហ៊ុមព័ទ្ធ និងរង់ចាំធ្វើកោសល្យវិច័យ មានទាំងនគរបាលប៉ុស្តិ៍ នគរបាលខណ្ឌ និងនគរបាលជំនាញផ្នែកកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

យោងតាមការបំភ្លឺពីក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ មានផ្ទះនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល០៨:០០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខ្លួនកំពុងអង្គុយលេងនៅក្រោមផ្ទះ ពេលនោះស្រាប់តែជីតា ឲ្យខ្លួនឡើងទៅមើលនៅផ្លូវពីខាងមុខផ្ទះឃើញមានរថយន្តដឹកលាមកមកមែន ហើយខ្លួនក៏រត់ឡើងទៅ មើលឃើញមានរថយន្តដឹកសាំងគ្រឿងធុងស៊ីទែនខាងក្រោយពណ៌ក្រហមចតនៅចិញ្ចើមផ្លូវ និង មានមនុស្សប្រុសចំនួន២នាក់បានសែងបាវពណ៌ក្រហមចេញពីក្នុងរថយន្តបោះចោលទៅដីព្រៃ ចិញ្ចើមផ្លូវ រួចក៏នាំគ្នាឡើងជិះរថយន្តបើកចេញទៅទិសខាងកើតបាត់ ខ្លួនក៏ចូលទៅក្នុងផ្ទះវិញ ។ លុះនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ស្រាប់តែមានមនុស្សផ្អើលឆោឡោថាមានសាកសព ច្រកក្នុងបាវ ខ្លួនក៏បានទៅមើលទើបដឹងថាបាវនោះជាបាវច្រកសាកសព ។ នៅក្នុងកាបូបថង់ កៅស៊ូនោះ មានសាកសពមនុស្សប្រុសម្នាក់ច្រកនៅក្នុង បាវពណ៌ក្រហមឆ្នូតពណ៌ស មាត់បាវក្របួច បិទមានចំណងខ្សែភ្លើងពណ៌ប្រផេះចងសំលាប់មុខ ផ្ទៃបាវមានស្នាមដាច់រហែក (ត្រូវបានសមត្ថកិច្ចហែកដាច់) ហើយសាកសពត្រូវបានច្រកបាវមួយទៀតពណ៌ស មានអក្សរឆ្មាព្រំអង្ករបាត់ដំបង ទម្ងន់50Kg ច្រកចាប់ពីក្បាលរហូតដល់ចង្កេះ ដៃទាំងសងខាងបត់មកមុខនៅខាងបាវ ហើយនៅ ក្នុងបាវជាមួយសពនេះមានកាបូបស្ពាយ១ពណ៌ខ្មៅ អាវដៃវែង១ពណ៌ខ្មៅម៉ាកZARA អាវរងាដៃ វែង១ពណ៌ប្រផេះ ខោជើងវែង១ពណ៌ខ្មៅជើងខោទាំងសងចងសំលាប់មុខចូលគ្នា និងភួយ១ ពណ៌ក្រហម ។

តាមការធ្វើកោសល្យវិច័យ គ្រូពេទ្យសន្និដ្ឋានថា ជាករណីឃាតកម្ម វាយនឹងវត្ថុរឹង ត្រូវក្បាល ជាករណីឃាតកម្ម វាយសម្លាប់រួចច្រកសាកសពចូលបាវយកមកបោះចោល ។

ទោះបីជាយ៉ាងណា ពេលនេះសមត្ថកិច្ចជំនាញ កំពុងតាមចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ខណៈសមត្ថកិច្ចបញ្ជាក់ថា សពខាងលើជាសពមនុស្សប្រុស និងជាខ្មែរ មិនមែនជាបរទេសនោះទេ តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ កំពុងស្រាវជ្រាវបន្ត ៕ នុច
 

អត្ថបទដែលជាប់ទាក់ទង