បើកការដ្ឋានកសាងអគារមន្ទីពេទ្យមិត្តនគរបាល១ខ្នង៣ជាន់មាន៣០បន្ទប់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យភូមិរងចាំទទួលបានអគារបណ្ណាល័យ១ខ្នងពីអង្គការGood People Inter​national(GPI)សម្រាប់សិស្សានុសិស្សលោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ក្រោយក្រសួងមហាផ្ទៃផ្អាកការងារត្រូវជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយបង្ក្រាបគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងមាន២នាក់ជនបរទេសរឹបអូសបារីអេឡិចត្រូនិចនិងគ្រឿងញៀនជាច្រើនឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….

ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំចូលរួមបំរើសេវាកម្មបើករថយន្តបំពាក់ឧបករណ៍ផ្ញើសារបោកប្រាស់ ខណៈសមត្ថកិច្ចបង្ក្រាបបានរថយន្តមួយគ្រឿងដឹកឧបករណ៍ទាំងនេះ!

ខេត្តព្រះសីហនុ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រយ័ត្ន និងជៀសវាងការផ្តល់សេវាកម្មជួលរឺបើកបរយានយន្តបំពាក់ឧបករណ៍ FAKE BTS (Fake Base Transceiver Station) ដែលប្រើវិធីសាស្រ្តផ្តាច់សេវាក្រុមហ៊ុនទូរស័ព្ទរួចផ្ញើសារ SMS ផ្សាយពាណិជ្ជកម្មរំខាន ឬរាល់ប្រភេទសារ ដែលផ្តល់តំណភ្ជាប់ (link) ដោយមិនទាន់មានការពិនិត្យ។

សមត្ថកិច្ចជំនាញ បានរកឃើញថា ឧបករណ៍ផ្ញើសារ SMS ដែលប្រើសម្រាប់ផ្សព្វផ្សាយសេវាកម្មទាំងនេះ គឺអាចផ្ញើតំណទៅកាន់គេហទំព័របោកប្រាស់ និងអាចភ្ជាប់កម្មវិធី malware ឬ hack ដែលត្រូវបានរចនាឡើងដើម្បីរំខាន បំផ្លាញ ឬទទួលបានសិទ្ធិចូលគ្រប់្រគងលើប្រព័ន្ធឧបករណ៍អេឡិចត្រូនិច ឬទូរស័ព្ទរបស់អ្នកដែលចុចចូលក្នុងសារនោះ ដោយពុំចាំបាច់មានការអនុញ្ញាតឡើយ ហេតុនេះ សូមកុំចុច ឬផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ឬលេខកូដ OTP ឲ្យសោះ ។

ជាក់ស្តែងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២៣និង៤៥នាទី ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះអនុវត្តការងាររដ្ឋបាលចំហ ដឹកនាំដោយគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ នៅចំណុចផ្លូវ៣០០ ក្បែរកាស៊ីណូ ប៉ឡាយ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ពេលត្រួតពិនិត្យ រថយន្ត Prius ពណ៌ស ស្លាកលេខ 2A-7170 ដែលបើកបរដោយឈ្មោះ ពៅ លីហាវ (ជនជាតិខ្មែរ, ភេទប្រុស, កើតថ្ងៃទី ៣០ ខែមករា ឆ្នាំ២០០១) ត្រូវបានរកឃើញមានឧបករណ៍ប្រើសម្រាប់ផ្ញើសារ SMS និងឧបករណ៍ផ្សេងៗទៀតដែលអាចប្រើសម្រាប់បង្កើត និងផ្ញើគេហទំព័បោកប្រាស់ ។

ឧបករណ៍ និងសម្ភារៈដកហូតបានរួមមាន ៖
• ទូរស័ព្ទដៃ ៣ គ្រឿង (១. Tecno Spark — ពណ៌ទឹកប្រាក់, ២. Tecno Spark — ពណ៌ប្រផេះ, ៣. Oppo — ពណ៌ខ្មៅ)
• ឧបករណ៍ FAKE BTS (Fake Base Transceiver Station) ២ គ្រឿង
• អង់តែន FAKE BTS ២ គ្រឿង
• Power supply ៤ គ្រឿង។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
សូមផ្តល់ព័ត៍មានមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ចំពោះករណីសង្ស័យរថយន្តដឹកឧបករណ៍ទាំងនេះ ៕
 

អត្ថបទដែលជាប់ទាក់ទង