បើកការដ្ឋានកសាងអគារមន្ទីពេទ្យមិត្តនគរបាល១ខ្នង៣ជាន់មាន៣០បន្ទប់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យភូមិរងចាំទទួលបានអគារបណ្ណាល័យ១ខ្នងពីអង្គការGood People Inter​national(GPI)សម្រាប់សិស្សានុសិស្សលោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ក្រោយក្រសួងមហាផ្ទៃផ្អាកការងារត្រូវជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយបង្ក្រាបគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងមាន២នាក់ជនបរទេសរឹបអូសបារីអេឡិចត្រូនិចនិងគ្រឿងញៀនជាច្រើនឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….

កម្ពុជា សម្រេចមិនចូលរួមព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅថៃ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានផ្ញើលិខិតទៅសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ស្តីពីការដកខ្លួនពីការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍ ឬកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ទីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ខាងមុខ នៅប្រទេសថៃ។

យោងតាមលិខិតចុះហត្ថលេខាដោយឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា កាលពីថ្ងៃទី៨ ខែមករាកន្លងទៅ បានរំលេចថា ដោយសារស្ថិតក្នុងកាលៈទេសៈមិនអាចមើលឃើញទុកជាមុន អត្តពលិក និងក្រុមគ្រួសាររបស់ពួកគេ នឹងមិនអាចចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នេះបានទេ។

យ៉ាងណាមិញ ក្នុងនាមប្រទេសសមាជិក គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅតែកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ និងគ្រប់ភាគីពាក់ព័ន្ធ សម្រាប់ការខិតខំប្រឹងប្រែងរៀបចំ រួមទាំងបណ្ដាប្រទេសទាំងអស់ ដែលតែងគាំទ្រដល់កម្ពុជា ហើយសង្ឃឹមថា ការប្រកួតចំពោះមុខនឹងប្រព្រឹត្តទៅដោយរលូន។

សូមរំឮកថា កាលពីខែធ្នូកន្លងទៅ កម្ពុជាក៏បានសម្រេចដកខ្លួនភ្លាមៗ ពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្រោយមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រតិភូ និងអត្តពលិកទាំងអស់។ យ៉ាងណាមិញ មុនឈានដល់ការសម្រេចចិត្តដកខ្លួន និងត្រឡប់មកមាតុភូមិវិញ ប្រតិភូកីឡាកម្ពុជា ក៏បានចូលរួមពិធីបង្ហូតទង់ជាតិ និងពិធីបើកការប្រកួតផ្លូវការផងដែរ ខណៈបណ្ដាប្រទេសសមាជិកអាស៊ាន សុទ្ធតែគាំទ្រការសម្រេចចិត្តរបស់កម្ពុជា ក្នុងគ្រាដែលមានសង្គ្រាមឈ្លានពានពីយោធាថៃ មកលើអធិបតេយ្យភាពកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង