បើកការដ្ឋានកសាងអគារមន្ទីពេទ្យមិត្តនគរបាល១ខ្នង៣ជាន់មាន៣០បន្ទប់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យភូមិរងចាំទទួលបានអគារបណ្ណាល័យ១ខ្នងពីអង្គការGood People Inter​national(GPI)សម្រាប់សិស្សានុសិស្សលោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ក្រោយក្រសួងមហាផ្ទៃផ្អាកការងារត្រូវជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយបង្ក្រាបគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងមាន២នាក់ជនបរទេសរឹបអូសបារីអេឡិចត្រូនិចនិងគ្រឿងញៀនជាច្រើនឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ នាំយកថវិកា ៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ឪពុកវីរយុទ្ធជន ផុន សង្ហា ដែលកំពុងឈឺធ្ងន់នៅខេត្តកំពង់ស្ពឺ…!!

(កំពង់ស្ពឺ)៖ យោងតាមផេកផ្លូវការរបស់ កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមើលឃើញពីទុក្ខលំបាកជាមួួយនឹងក្តីអាណិតអាសូរជាពន់ពេក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះបានចាត់ឱ្យលោកជំទាវ ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងសហការី ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកា ៥លានរៀល រួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ឪពុករបស់វីរយុទ្ធជន ផុន សង្ហា ដោយបច្ចុប្បន្នឪពុករបស់លោកមានអាយុ៦២ឆ្នាំ កំពុងឈឺធ្ងន់ដោយសារជំងឺដាច់សរសៃឈាម ស្លាប់មួយជំហៀងខ្លួន អស់រយៈពេល ៦ខែមកហើយ ដែលកំពុងស្នាក់នៅផ្ទះរបស់បងស្រីបង្កើតឈ្មោះភួង ស្ថិតនៅភូមិច្រក ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ។

សូមជម្រាបឱ្យដឹងថា វីរយុទ្ធជន ផុន សង្ហា វរសេនាតូចការពារអាកាស កងពលធំលេខ៣ ឈរជើង នៅខេត្តព្រះវិហារ មានប្រពន្ធ និងកូនចំនួន ២នាក់ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ខេត្តព្រះវិហារ ។ ដោយឡែកឪពុកកំពុងមានជំងឺ ត្រូវការការមើលថែពីកូន ប៉ុន្តែកូនមិនបាននៅមើលថែឪពុកព្រោះជាប់ការពារបូរណភាពទឹកដី៕

អត្ថបទដែលជាប់ទាក់ទង