បើកការដ្ឋានកសាងអគារមន្ទីពេទ្យមិត្តនគរបាល១ខ្នង៣ជាន់មាន៣០បន្ទប់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យភូមិរងចាំទទួលបានអគារបណ្ណាល័យ១ខ្នងពីអង្គការGood People Inter​national(GPI)សម្រាប់សិស្សានុសិស្សលោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ក្រោយក្រសួងមហាផ្ទៃផ្អាកការងារត្រូវជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយបង្ក្រាបគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងមាន២នាក់ជនបរទេសរឹបអូសបារីអេឡិចត្រូនិចនិងគ្រឿងញៀនជាច្រើនឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….

សម្តេចតេជោ ហ៊ុន សែន ៖ បទពិសោធន៍ជាង ៤៧ឆ្នាំ ធ្វើឱ្យខ្ញុំស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហាជាតិ និងអន្តរជាតិ

ភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គម រំលឹកពីខួបលើកទី៤១ឆ្នាំ នៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេច (១៤ មករា ១៩៨៥ – ១៤ មករា ២០២៦)។

សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចស្ទើរតែភ្លេចនូវថ្ងៃដ៏សំខាន់នេះទៅហើយ។ សម្តេចបានរំលឹកថា នៅពេលដែលសម្តេចចូលកាន់តំណែងជានាយករដ្ឋមន្ត្រីដំបូងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ សម្តេចមានវ័យត្រឹមតែ ៣២ឆ្នាំប៉ុណ្ណោះ ដែលធ្វើឱ្យសម្តេចក្លាយជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេបំផុតក្នុងពិភពលោកនាពេលនោះ។

សម្តេចតេជោ ក៏បានរំលឹកពីប្រវត្តិការងារមុនឈានដល់តំណែងកំពូលនេះថា សម្តេចធ្លាប់ជារដ្ឋមន្ត្រីក្រសួងការបរទេសនៅខែមករា ឆ្នាំ១៩៧៩ ក្នុងវ័យ ២៧ឆ្នាំ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស នៅខែមិថុនា ឆ្នាំ១៩៨១ ក្នុងវ័យ ២៩ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា បើគិតមកដល់ពេលនេះ សម្តេចបានបំពេញការងារក្នុងរដ្ឋាភិបាលអស់រយៈពេលជាង ៤៤ឆ្នាំ និងនៅស្ថាប័នព្រឹទ្ធសភាជិត ៣ឆ្នាំ ដែលសរុបពេលវេលាបម្រើជាតិមានជាង ៤៧ឆ្នាំ។

សម្តេចបានសង្កត់ធ្ងន់ថា តាមរយៈបទពិសោធន៍ដ៏យូរឆ្នាំនេះ បានធ្វើឱ្យសម្តេចស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិ និងប្រជាជន ក៏ដូចជាការយល់ដឹងស៊ីជម្រៅអំពីបញ្ហាតំបន់ និងអន្តរជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង