BREAKING NEWS ៖ មនុស្សយ៉ាងតិច ២២នាក់ បានស្លាប់ បន្ទាប់ពីឧបករណ៍ស្ទូចធ្លាក់លើរថភ្លើង នៅភាគឦសានប្រទេសថៃ
រថភ្លើងមួយខ្សែ ដែលធ្វើដំណើរពីរាជធានីប្រទេសថៃ ទៅកាន់ភាគឦសាននៃប្រទេស បានធ្លាក់ចេញពីផ្លូវដែកនៅថ្ងៃពុធ (១៤ មករា) នេះ បន្ទាប់ពីឧបករណ៍ស្ទូចសំណង់មួយ បានធ្លាក់ចំទូរថភ្លើងដឹកអ្នកដំណើរមួយ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២២នាក់ បានស្លាប់ និងមនុស្សយ៉ាងតិច ៣០នាក់ ផ្សេងទៀតបានរងរបួស នេះបើយោងតាមការលើកឡើងរបស់អាជ្ញាធរមូលដ្ឋាន និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។
សូមបញ្ជាក់បន្ថែមថា ដងស្ទូចមួយនៅក្នុងការដ្ឋានសាងសង់ផ្លូវដែកខ្ពស់មួយរបស់ប្រទេសថៃនេះបានបាក់ធ្លាក់មកលើទូរថភ្លើងដែលកំពុងឆ្លងកាត់ក្នុងខេត្តនគររាជសីមា ។
ភ្លាមៗថៃបានបញ្ជូនក្រុមអ្នកជួយសង្រ្គោះទៅកាន់កន្លែងកើតហេតុដើម្បីធ្វើការសង្រ្គោះ និងបើកការស៊ើបអង្កេតជាបន្ទាន់ ៕ នុច

