បើកការដ្ឋានកសាងអគារមន្ទីពេទ្យមិត្តនគរបាល១ខ្នង៣ជាន់មាន៣០បន្ទប់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យភូមិរងចាំទទួលបានអគារបណ្ណាល័យ១ខ្នងពីអង្គការGood People Inter​national(GPI)សម្រាប់សិស្សានុសិស្សលោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ ក្រោយក្រសួងមហាផ្ទៃផ្អាកការងារត្រូវជំនួសតំណែងដោយលោកវរៈសេនីយ៍ទោ ម៉ៅ ឈួយបង្ក្រាបគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងមាន២នាក់ជនបរទេសរឹបអូសបារីអេឡិចត្រូនិចនិងគ្រឿងញៀនជាច្រើនឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….

សហរដ្ឋអាមេរិក ប្រកាសផ្អាកដំណើរការទិដ្ឋាការអន្តោប្រវេសន៍សម្រាប់ ៧៥ប្រទេស ចាប់ពីសប្ដាហ៍ក្រោយ ក្នុងនោះក៏មានកម្ពុជា ឡាវ និងថៃ ផងដែរ

អ្នកនាំពាក្យមួយរូបរបស់ក្រសួងការបរទេសទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃពុធ (១៤ មករា) ថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងផ្អាកដំណើរការនៃទិដ្ឋាការអន្តោប្រវេសន៍សម្រាប់អ្នកដាក់ពាក្យស្នើសុំមកពី ៧៥ប្រទេស ដែលជាផ្នែកមួយនៃការបង្ក្រាបអន្តោប្រវេសន៍កាន់តែខ្លាំងឡើងរបស់ទីក្រុងវ៉ាស៊ីនតោន។

អ្នកនាំពាក្យរូបនេះបាននិយាយថា ការផ្អាកនេះ នឹងប៉ះពាល់ដល់បេក្ខជនមកពីប្រទេសអាមេរិកឡាទីន រួមមានប្រេស៊ីល កូឡុំប៊ី និងអ៊ុយរូហ្គាយ ព្រមទាំងប្រទេសនៅតំបន់បាល់កង់ ដូចជាបូស្នី និងអាល់បានី ក៏ដូចជាប្រទេសនៅអាស៊ីខាងត្បូង រួមមានប៉ាគីស្ថាន និងបង់ក្លាដែស និងបេក្ខជនមកពីប្រទេសជាច្រើនទៀតនៅទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា និងតំបន់សមុទ្រការ៉ាអ៊ីប ហើយនឹងចាប់ផ្តើមនៅថ្ងៃទី ២១ ខែមករា សប្ដាហ៍ក្រោយនេះ។

លោក Tommy Pigott អ្នកនាំពាក្យរងនៃក្រសួងការបរទេស បាននិយាយថា «ក្រសួងការបរទេសនឹងប្រើប្រាស់សិទ្ធិអំណាចដែលមានស្រាប់យូរហើយរបស់ខ្លួន ដើម្បីចាត់ទុកថាគ្មានសិទ្ធិសមស្របចំពោះក្រុមជនអន្តោប្រវេសន៍ដ៏ច្រើន ដែលនឹងក្លាយជាបន្ទុកសាធារណៈលើសហរដ្ឋអាមេរិក និងកេងប្រវ័ញ្ចសេចក្តីសប្បុរសរបស់ប្រជាជនអាមេរិក»។

លោកបានបន្ថែមថា «ដំណើរការទិដ្ឋាការអន្តោប្រវេសន៍ពីប្រទេសទាំង ៧៥ នេះនឹងត្រូវផ្អាក ខណៈដែលក្រសួងការបរទេស វាយតម្លៃឡើងវិញលើនីតិវិធីដំណើរការអន្តោប្រវេសន៍ ដើម្បីរារាំងការចូលរបស់ជនបរទេស ដែលនឹងយកអត្ថប្រយោជន៍សុខុមាលភាព និងសាធារណៈ»។

ចំណាត់ការ ដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Fox News នេះ មិនប៉ះពាល់ដល់ទិដ្ឋាការរបស់អ្នកទៅទស្សនាសហរដ្ឋអាមេរិកនោះទេ (ទិដ្ឋាការមិនមែនអន្តោប្រវេសន៍) ដែលកំពុងស្ថិតនៅក្នុងការចាប់អារម្មណ៍ជាពិសេស ដោយសារតែសហរដ្ឋអាមេរិក កំពុងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ និងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៨៕

អត្ថបទដែលជាប់ទាក់ទង